សុវត្ថិភាពពេលចម្អិនអាហារ
អគ្គិភ័យតាមផ្ទះភាគច្រើនកើតឡើងពីផ្ទះបាយ នៅពេលមនុស្សម្នាក់ចាប់ផ្ដើមចម្អិនអាហារហើយភ្លេចថាមានអាហារនៅលើចង្ក្រាន។ ងាយនឹងមានស្មារតីមិនមូល ដោយសារនរណាម្នាក់ ការហៅទូរសព្ទ ឬគ្រឿងអេឡិចត្រូនិច។ អគ្គិភ័យអាចកើតឡើងក្នុងមួយពព្រិចភ្នែក។
របៀបរក្សាសុវត្ថិភាព៖
1. នៅក្នុងផ្ទះបាយពេលចម្អិនអាហារដោយប្រើប្រេង ឬខ្លាញ់។
2. ប្រើប្រាស់ឧបករណ៍កំណត់រយៈពេលជានិច្ចនៅពេលចម្អិនអាហារដើម្បីរំឭកខ្លួនឯងថាចង្ក្រានកំពុងបើក
3. រក្សាអនាម័យនៅបរិវេណចង្ក្រាន
4. ទុកគម្របឆ្នាំងមួយនៅក្បែរចង្ក្រាន ក្នុងករណីក្រែងលោមានភ្លើងឆេះ
• កុំចាក់ទឹកលើភ្លើងដែលឆេះខ្លាញ់ ឬប្រេង
• វិធីល្អបំផុតដើម្បី ពន្លត់ភ្លើងឆេះខ្ទះតិចតួច គឺត្រូវយកគម្របទៅគ្របលើឆ្នាំង ឬខ្ទះនោះ។
• បិទភ្លើងចង្ក្រាន
• សូមកុំព្យាយាមយកខ្ទះដែលកំពុងឆេះចេញ។
• អាចបើកគម្របចេញបានបន្ទាប់ពីភ្លើងរលត់ និងត្រជាក់។
Tags
Seattle Fire Department, Seattle Fire, Seattle Fire Rescue, Seattle Fire Medics